ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១
Sat,27 March 2021 (Time 02:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

គិតមកត្រឹមថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ ហ.ត ។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។
ដោយឡែកចំពោះ៖
១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨ ១៧០ ហ.ត ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហ.ត លើសឆ្នាំមុន ៥៤៤ ហ.ត ។
២) ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហ.ត ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ហ.តលើសឆ្នាំមុន១០១៩០ហ.ត។ជារួមការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរនៅទូទាំងប្រទេស។ទន្ទឹមនឹងនេះក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពតចែកម៉ាស់ដល់ក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
559 នាក់
ខែនេះ :
2098 នាក់
3 ខែនេះ :
8837 នាក់
សរុប :
50143 នាក់