ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងគណៈបញ្ហាការឯកភាពស្រុកព្រៃនប់ប្រចាំការ នៅចំណុចស្ពានត្រពាំងរពៅ
Tue,23 March 2021 (Time 02:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំង គណៈបញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពតនៅព្រឹកថ្ងៃចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅតាមផ្លូវជាតិលេខ៣ គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលចំពោះការធ្វើដំណើរដែលមិនចាំបាច់ ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ត្រូវវាស់កំដៅ ចុះឈ្មោះក្នុងប្រព័ន្ធ Khmer quarantine app និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ច្រកផ្សេងទៀត មានដូចជាច្រកផ្លូវវាង និងផ្លូវរថភ្លើងជាដើម ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋរបស់យើងចល័តចេញ-ចូលពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តព្រះសីហនុ។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាន និងកំពុងរាតត្បាតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុរបស់យើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច យកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ច ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីយកឈ្នះជំងឺឆ្លងកូវីដ-១៩ នាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភភេសជ្ជៈ និងថវិកាចំនួន ១០លានរៀល ជូនដល់កម្លាំងគណ:បញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពតចែកម៉ាស់ដល់ក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
545 នាក់
ខែនេះ :
2084 នាក់
3 ខែនេះ :
8823 នាក់
សរុប :
50129 នាក់