ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្ដម តូច ប៉ូលីវ៉ា ចុះពន្យល់ណែនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍ធំអំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ
Fri,19 March 2021 (Time 02:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចុះជួបសំណេះ សំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍ធំ ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។

ពិធីនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដមអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត នឹងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

បន្ថែមពីលើនេះឯកឧត្ដម បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពតចែកម៉ាស់ដល់ក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
550 នាក់
ខែនេះ :
2089 នាក់
3 ខែនេះ :
8828 នាក់
សរុប :
50134 នាក់