ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
កម្ពុជាបិទច្រកទ្វារព្រំដែនមិនឲ្យពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេស និងត្រៀមទទួលពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ
Tue,16 March 2021 (Time 02:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

ភ្នំពេញ ៖ កងកម្លាំងនៅតាមបណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីបិទច្រកទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋត្រលប់មកវិញ ដើម្បី បញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ។

នេះគឺជាបទបញ្ជារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្ត នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ អេឡិចត្រូនិច ស្តីពីការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាម សហគមន៍កាលពីរសៀលថ្ងៃទី១៥ មីនាឆ្នាំ២០២១នេះ។

បើតាមអគ្គស្នងការនគរបាលជាតិ ចំពោះជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃស្ថានភាពជារួមនៃឥទ្ធិពលកូវីដ-១៩ ដែលកំពុងតែរាតត្បាត ពុំទាន់ធូរស្រាលនៅឡើយ។ ក្នុងគោលបំណងតស៊ូប្រយុទ្ធប្រឆាំងសង្រ្គាមកូវីដ-១៩ ក្នុងស្ថានភាពថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបែងចែកភារកិច្ចអគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការនគរបាលរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម ៖

១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។

២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។

៣.ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។

៤.ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្រ្កាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋ។

៥.សេនាធិការ និងបុគ្គលិក ត្រូវផ្លាស់ប្តូរវេនប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន សំដៅបញ្ជាដឹកនាំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ត្រូវអនុវត្តគោលនយោបាយ សមាគមមិត្តនគរបាលជាតិ សំដៅលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រដល់ជីវភាពបុគ្គល និងគ្រួសារមន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជំងឺកូវីដ ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពតចែកម៉ាស់ដល់ក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
536 នាក់
ខែនេះ :
2075 នាក់
3 ខែនេះ :
8814 នាក់
សរុប :
50120 នាក់