ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រោងចក្រចិនចំនួន៣២កន្លែងនៅក្រុងយ៉ាងហ្គូនត្រូវបានពួកបាតុករវាយបំផ្លាញ និងដុតកម្ទេច
Tue,16 March 2021 (Time 01:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

មីយ៉ាន់ម៉ា ៖ ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា​បានថ្លែងប្រាប់កាសែត Global Timesនៅថ្ងៃទី១៥ មីនានេះថា រោងចក្ររបស់វិនិយោគិនចិនចំនួន៣២ កន្លែងនៅក្រុងយ៉ាងហ្គូន ត្រូវបានពួកបាតុករវាយបំផ្លាញ និងដុតកម្ទេចចោល បណ្តាលឲ្យខូចខាតយ៉ាងដំណំ គិតជាទឹកប្រាក់មានចំនួន២៤០លានយន់ ឬប្រមាណ៣៧លានដុល្លារអាមេរិច និងបណ្តាលឲ្យរងរបួសជនជាតិចិន២នាក់ទៀត។

ជាមួយគ្នានេះ នៅថ្ងៃនេះដែរ ក្រសួងការបរទេសចិនបានថ្លែងការណ៍ ស្នើឲ្យភូមាត្រូវតែការពារជនជាតិចិនឲ្យមានសុវត្ថិភាព។ ស្ថានទូត ចិនបាននិយាយបន្តទៀតថា បុគ្គលិកចិនពីររូប បានរងរបួសក្នុងការវាយប្រហារ ទំាងនោះ ប៉ុន្តែពុំមានអ្នកស្លាប់នោះទេ ចំណែក្រសួងការបរទេសចិន បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញស្ថានភាព និងសង្ឃឹមថា ប្រទេសមីយ៉ានម៉ា នឹងចាត់វិធានការ ដើម្បីធានាសុវត្ថិភាព ពលរដ្ឋចិន។

យោងតាមប្រជាជនចិននៅទីនោះបានឲ្យដឹងថា ពាណិជ្ជករចិននៅក្នុងទីក្រុងយ៉ាំងហ្គូន កំពុងតែគ្រោងផ្អាកជំនួញរបស់ពួកគេ និងរួមគ្នាការពារខ្លួនឯង ក្រោយមានការវាយប្រហារដ៏ខ្លាំងក្លាកាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្មានការវាយប្រហារថ្មីកើតមានឡើងនោះទេ ក្រោយច្បាប់អាជ្ញាសឹកត្រូវបានប្រកាសក្នុងក្រុងចំនួនពីរ ជាទីដែលរោងចក្រត្រូវបានបំផ្លាញ់នោះ។

នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស ចិន លោក Zhao Lijian បានមានប្រសាសន៍ប្រាប់ថា ប្រទេសមីយ៉ានម៉ា បានបញ្ជូនប៉ូលិស និងអ្នកពន្លត់អគ្គិភ័យបន្ថែម ទៅកាន់ទីរងផលប៉ះពាល់ ក្នុងទីក្រុងយ៉ាំងហ្គូន ដើម្បីពង្រឹងសន្តិសុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រុកស្ទឹងហាវ នឹងមានរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង ៧០០មេហ្កាវ៉ាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្ម៖វឌ្ឍនភាពនៃ​ការងារបង្កបង្កើនផ​លនៅក្នុងរដូវប្រាំ​ងឆ្នាំ២០២១ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពតចែកម៉ាស់ដល់ក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
77 នាក់
សប្តាហ៍នេះ :
556 នាក់
ខែនេះ :
2095 នាក់
3 ខែនេះ :
8834 នាក់
សរុប :
50140 នាក់